កម្ពុជាប្រជាធិបតេយ្យ (1975-1979)

ដប់ប្រាំពីរមេសាមហាជោគជ័យ

(ភាសា​ខ្មែរ 高棉文 Khmer)


ឈាមក្រហមច្រាល<<
ស្រោចសព៌ក្រុងវាល កម្ពុជាមាតុភូមិ
ឈាមកម្មករ កសិករដ៏ឧត្តម
ឈាមយុទ្ធជន យុទ្ធនារីបដិវត្តិ ។

ឈាមប្រែក្លាយជា កំហឹងខ្លាំងក្លា
តសូមោះមុត
ដប់ប្រាំពីរមេសា ក្រោមទង់បដិវត្តិ
ឈាមរំដោះ អំពីភាពខ្ញុំគេ ។

ជយោ ! ជយោ ! ដប់ប្រាំពីរមេសាជោគជ័យ !
មហាអស្ចារ្យមានន័យធំធេង
លើសសម័យអង្គរ !

យើងរួបរួមគ្នា
កសាងកម្ពុជានឹងសង្គមថ្មីបវរ
ប្រជាធិបតេយ្យ សមភាពនឹងយុតិធឞ៌
តាមមាគ៌឵ម្ចាស់ការ ឯករាជ្យរឹងមាំ

ប្តេជ្ញាដាច់ខាត ការពារមាតុភូមិ
ទឹកដីឧត្តម បដិវត្តដ៏រុងរឿង

ជយោ ! ជយោ !
ជយោ ! កម្ពុជាថ្មី
ប្រជាធិបតេយ្យ សំបូរថ្កុមថ្កើង
ប្តេជ្ញាជ្រោងគ្រវី ទង់បដិវត្តិក្រហមខ្ពស់ឡើង
សាងមាតុភូមិយើង អោយចំរើនលោតផ្លោះ
មហារុងរឿង មហាអស្ចារ្យ !